(អាល្លឺម៉ង់)៖ ក្រុមបាតុកររាប់រយពាន់នាក់ ដែលថ្កោលទោសបញ្ហាបម្រែប្រួលអាកាសធាតុ, វិបត្តិជនភៀសខ្លួន និងប្រឆាំង G20 នៅតែបន្ត ប្រមូលផ្តុំគ្នាធ្វើការតវ៉ាដដែល នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Hamburg ដោយអំពើហិង្សាផ្ទុះក៏បានផ្ទុះឡើងជាថ្មីផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូល នេះបានបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន អាល្លឺម៉ង់ DW នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧។
បើតាមក្រុមអ្នករៀបចំការតវ៉ា មនុស្សដល់ទៅ ២០០,០០០នាក់ បានចូលរួមបាតុកម្មតវ៉ាប្រឆាំងនឹង G20 តែបើតាមប៉ូលិលអាល្លឺម៉ង់ ក្រុមបាតុករមានគ្នា ២២,០០០នាក់ និង ៥០,០០០នាក់ នៅពេលបាតុកម្មតវ៉ាបញ្ចប់។ ជាងនេះទៅទៀត អាជ្ញាធរអាល្លឺម៉ង់ បានប៉ាន់ប្រមាណទំហំខូចខាត រាប់រយលានដុល្លារឯណោះ ជាក់ស្ដែងគ្រាន់តែម្ចាស់ហាងម្នាក់បានអះអាង ថាខ្លួនបានបាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់៤៥៦,០០០ដុល្លារទៅហើយ។
សូមទស្សនារូបភាពចំនួន៦០សន្លឹក ជុំវិញបាតុកម្មហិង្សាដ៏ជោគជំា នៅកិច្ចប្រជុំកំពូល G20 ៖