(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទឹកជំនន់នៅភាគខាងត្បូងជប៉ុន ផ្តាច់ជីវិតមនុស្ស ១៥នាក់ ដោយសារភ្លៀងបានធ្លាក់យ៉ាងគំហុកមិនធ្លាប់មាននោះឡើយ៤០ឆ្នាំមកនេះ។
២៖ កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង Ivanka Trump ចូលអង្គុយកន្លែងមេដឹកនាំអាមេរិក នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ G20 ក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។
៣៖ បាតុកម្មដ៏ហិង្សានិងក្តៅគគុក នាថ្ងៃចុងក្រោយនៃអំឡុងកិច្ចប្រជុំ G20 ក្នុងទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់ នៅតែបន្តកើតមានឡើង។
៤៖ យន្តហោះទម្លាក់គ្រាប់បែកអាមេរិកធុន B-1B Bomber ហោះហើរលើឧបទ្វីបកូរ៉េសាជាថ្មីម្តងទៀត ដើម្បីព្រមានទីក្រុងព្យុងយ៉ាង។
៥៖ យោធាអាហ្វហ្គានីស្ថាន បើកប្រតិបត្តិការក្តៅ និងផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ៧៨នាក់ តែក្នុងពេលមួយថ្ងៃ។
៦៖ ក្មេងតូចៗចូលរួមសកម្មភាព រៀនអានអក្សសាស្រ្តបុរាណចិន ក្នុងអំឡុងវិស្សមកាលរដូវក្តៅរបស់ពួកគេ នៅឯស្រុក Yanshan នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន។
៧៖ ភ្នំភ្លើង Sinabung ជះកម្អែលផះរាប់ពាន់ម៉ែត្រឡើងទៅអាកាស នៅខេត្ត North Sumatera នៃប្រទេសឥណ្ឌូណេស៊ី៕