(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ ធ្វើឡើងនៅចំពោះមុខការតវ៉ាដ៏កក្រើក និងពាក្យស្លោក «ស្វាគមន៍មកកាន់ឋាននរក» ដោយនៅក្នុងនោះមានប៉ូលិសជាង១៥០នាក់របួស និងអ្នកតវ៉ារាប់សិបនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
២៖ សហភាពមីយ៉ាន់ម៉ា កំពុងដុតដៃដុតជើង ស្នើឲ្យមានការបញ្ចូលវត្តបុរាណ Shwedagon ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
៣៖ ផ្ទុះអំពើហិង្សាដ៏បង្ហូរឈាមក្នុងពន្ធនាគារមួយនៅម៉ិចស៊ីកូ «ផ្តាច់ជីវិតអ្នកទោស ២៨នាក់» ចំពេលដំណើរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់អាមេរិក។
៤៖ នាវាដឹកយន្តហោះចម្បាំងចិន Liaoning ធ្វើដំណើរមកដល់ទីក្រុងហុងកុងជាលើកដំបូង បន្ទាប់ពីបញ្ចប់ពិធីគំរប់ខួប ២០ឆ្នាំនៃការទទួលបានឯករាជ្យពីអង់គ្លេស។
៥៖ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ប្រកាសពីការទទួលបានផលចំណេញកប់ក្តោង ជាកំណត់ត្រាថ្មីនៅត្រីមាសទីពីរឆ្នាំ២០១៧។
៦៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចូលបង្ហាញខ្លួននៅចំពោះមុខតុលាការសាជាថ្មីម្តងទៀត នៅឯទីក្រុងបាងកក ជុំវិញរឿងក្តីនយោបាយទិញស្រូវបរាជ័យរបស់រដ្ឋាភិបាលលោកស្រី។
៧៖ ប្រទេសម៉ុងហ្គោងលី ចាប់ផ្តើមដំណើរការបោះឆ្នោតជុំទីពីរ នៃការជ្រើសរើសប្រធានាធិបតីថ្មី៕