(អាល្លឺម៉ង់)៖ កិច្ចប្រជុំកំពូល G20 ឆ្នាំ២០១៧នេះ មិនមែនមានស្ថានភាពល្អដូចបណ្តាឆ្នាំមុនៗនោះឡើយ ដោយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កំពុងលក់មុខមិនស្ទើរនោះទេ ព្រោះទីតាំងដែលរដ្ឋាភិបាលបានត្រៀមទុក សម្រាប់ទទួលបណ្តាមេដឹកនាំកំពូលៗនៃពិភពលោក បានប្រែក្លាយជាទីលានក្តៅគគុកនៃការតវ៉ាប្រឆាំង ខណៈកិច្ចប្រជុំក៏កំពុងចាប់ផ្តើមធ្វើឡើងផងដែរ ហើយក្នុងនោះមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាដើមចមបង្កឲ្យមានបាតុកម្មដ៏ក្តៅគគុកនេះដែរ។ (សូមរំលឹកថា កាលពីឆ្នាំ២០១៦ កិច្ចប្រជុំកំពូល G20 នៅប្រទេសចិន មានភាពល្អរលូន)
សូមទស្សនាកម្រងរូបភាព នៃការតវ៉ាប្រឆាំងដ៏ក្តៅគគុកចំពោះកិច្ចប្រជុំ G20 និងការបង្ក្រាបហ្វូងបាតុករយ៉ាងសាហាវ ពីសំណាក់កងកម្លាំងប៉ូលិសអាល្លឺម៉ង់៖