(ម៉ានីល)៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រដ៏កក្រើក វាយប្រហារប្រហារចំតំបន់មួយ ដែលស្ថិតនៅចម្ងាយប្រមាណ ០៦គីឡូម៉ែត្រពីទីក្រុង Pastrana នៅលើកោះ Leyte នៃប្រទេសភាគកណ្តាលហ្វីលីពីននៅមុននេះបន្តិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះមានជម្រៅ ៤០គីឡូម៉ែត្រ។ យ៉ាងណាមិញ ភ្លាមៗបែបនេះ គេនៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីមនុស្សរងគ្រោះ និងទំហំខូចខាត ដោយសារហេតុការណ៍គ្រោះធម្មជាតិនេះ នៅក្នុងតំបន់រងការវាយប្រហារនោះឡើយ៕