(បាសេឡូណា)៖ ក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រកាសជាផ្លូវការថា កីឡាករខ្សែប្រយុទ្ធស្នូល Lionel Messi បានព្រមព្រៀងបន្តកិច្ចសន្យាជាមួយក្លឹបរយៈពេល ៤ឆ្នាំទៀត ដោយទទួលបានប្រាកឈ្នួល ៥០ម៉ឺនផោន (ប្រមាណ ៦៤.៥ម៉ឺនដុល្លារអាមេរិក) ក្នុង១សប្តាហ៍ នេះបើយោងតាម Dailymail ចេញផ្សាយមុននេះ។
កីឡាករជនជាតិអាហ្សង់ទីន វ័យ៣០ឆ្នាំ Messi នឹងចុះកិច្ចសន្យាជាមួយក្លឹប ក្រោយបញ្ចប់ Honeymoon វិញ បន្ទាប់ពី រូកគេទើបរៀបការរួចកាលពីសប្តាហ៍មុននេះ។
កិច្ចសន្យាថ្មីរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងផុតសុពលភាពរហូតដល់ឆ្នាំ២០២១ បន្ទាប់ពីរូបគេបានចំណាយពេល ១៧ឆ្នាំមកហើយលេងនៅ Camp Nou និងជួយឲ្យក្លឹបឈ្នះពានយ៉ាងសន្ធឹកសន្ធាប់ ផងដែរ និងកំពុងមានដៃគូប្រយុទ្ធជួរមុខ Luis Suarez និង Neymar ជាដើម បើទោះបីជាធ្លាក់ក្នុងវគ្គ ៨ក្រុមនៃ Champions League រដូវកាលមុនក៏ដោយ៕