(ប៉េកាំង)៖ ក្រុមហ៊ុនទូរគមនាគមន៍ចិនចំនួន០៣ នឹងធ្វើតេស្ដសាកល្បងប្រព័ន្ធ 5G នៅតាមទីក្រុងជាច្រើននៅក្នុងឆ្នាំ២០១៧នេះ នៅលើកម្មវិធីមួយចំនួនរួមមានការបើកបរដោយស្វ័យប្រវត្តិ ទីក្រុងឆ្លាតឬ Samrt Cities ឬក៏ Smart home ផ្អែកលើបណ្ដាញ Network។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមហ៊ុនទូរគមនាមន៍ទំាងបីខាងលើនេះមានដូចជា China Mobile, China Unicom និង China Telecom។ គំរោងដំណើរការប្រព័ន្ធ 5G នេះនឹងត្រូវអនុវត្តន៍នៅតាមបណ្ដាទីក្រុងជាច្រើន ក្នុងនោះរួមមាន ទីក្រុង Beijing, Shanghai, Chongqing, Guangzhou, Nanjing, Suzhou និងទីក្រុង Ningbo ហើយវានឹងពង្រីកវិសាលភាពបន្ថែម ទៅកាន់ខេត្តចំនួន ១០ ផ្សេងទៀតដូចជា ខេត្ត Jiangxi, Hainan, Shanxi, Shandong, Zhejiang និងខេត្ត Hebei ជាដើមនាពេលអនាគត។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងមានគំរោងធ្វើពណិជ្ជកម្មលើប្រព័ន្ធទូរស័ព្ទ 5G មានល្បឿនលឿន និងចំណាយថាមពលទាប ឱ្យបាននៅដើមឆ្នាំ២០២០៕