(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ពលទាហានថៃ កំពុងហាត់សមដើម្បីត្រៀមខ្លួមសម្រាប់ពិធីបូជាព្រះរាជសព របស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត។
២៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM សាជាថ្មី ដោយមិនខ្វល់ពីការរិះគន់ ថ្កោលទោស និងដាក់សម្ពាធ ពីអន្តរជាតិនោះឡើយ។
៣៖ គណបក្សប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា ប្រកាសអំពីការធ្វើវិសោធនកម្ម លើរដ្ឋធម្មនុញ្ញ។
៤៖ មហាសន្និបាទពិភពលោកនៃប៉ូលិសចម្រុះអន្តរជាតិ Interpol World Congress ដែលមានរយៈពេលបីថ្ងៃ ចាប់ផ្តើមប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។
៥៖ វៀតណាម សម្រេចជាស្ថាពរថា ចាប់ពីឆ្នាំ២០៣០ឡើងទៅ ទីក្រុងហាណូយលែងឲ្យមានម៉ូតូធ្វើចរាចរណ៍តទៀតហើយ។
៦៖ អាជ្ញាធរថៃប្រកាសថា ច្បាប់ថ្មីដែលរឹតបន្តឹងខ្លាំង លើពលករមកពីប្រទេសជិតខាង ត្រូវពន្យាពេល០៦ខែទៀត ដើម្បីអនុម័ត។
៧៖ យន្តហោះដឹកអ្នកដំណើរចំនួន៣៤៥នាក់ ហោះបុកហ្វូងបក្សី បង្កឲ្យមានការប្រកាសអាសន្ន និងចុះចតជាបន្ទាន់ នៅព្រលានយន្តហោះ Brisbane នៃប្រទេសអូស្ត្រាលី។