(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមាន អ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមភ្នាក់ងារជួយសង្រ្គោះរកឃើញសាកសពចំនួន០៨នាក់ នៅក្នុងឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់នៅភាគខាងលិចឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ។
២៖ មនុស្សប្រមាណ២,០០០នាក់ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខុសប្លែកគ្នា ចូលរួមក្នុងទិវាដង្ហែរក្បួនព្យុះហយាត្រា ដើម្បីអបអរសាទរគម្រប់ខួប១៥០ឆ្នាំ នៃប្រទេសកាណាដា នៅទីក្រុង Vancouver។
៣៖ បណ្តារដ្ឋអារ៉ាប់ បន្ថែមពេលឲ្យកាតា ៤៨ម៉ោងទៀត ដើម្បីពិចារណាឲ្យច្បាស់ថា តើត្រូវធ្វើតាមការទាមទារទាំង ១៣ចំណុចធំៗដែរ ឬមួយក៏អត់។
៤៖ រដ្ឋមន្ត្រីការបរទេសកាតា ធ្វើដំណើរមកដល់គុយវ៉ែត ដើម្បីពិភាក្សារឿងសំណើ១៣ចំណុច ដែលមានពេល៤៨ម៉ោង ក្នុងការសម្រេចចិត្ត។
៥៖ សហរដ្ឋអាមេរិក បញ្ជូននាវាពិឃាតទៅសមុទ្រចិនខាងត្បូង ដែលកំពុងបង្កឲ្យទីក្រុងប៉េកាំង ផ្ទុះកំហឹងខ្លាំងក្លា។
៦៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី និងអាល្លឺម៉ង់។
៧៖ ករណីបាញ់ប្រហារកើតឡើង នៅមុខព្រះវិហារអ៊ីស្លាមនៃភាគនិរតីបារាំង បណ្តាលឲ្យមនុស្ស០៨នាក់របួស ខណៈប៉ូលិសអះអាងថា មិនមែនជាភេរវកម្ម៕