(ប៉ារីស)៖ អាជ្ញាធរយុត្តិធម៌ប្រចាំប្រទេស បារាំង បានធ្វើការស៊ើបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ទៅលើមេដឹកនាំបក្សស្តាំនិយមលោកស្រី Marine Le Pen ពីបទប្រើប្រាស់មូលនីធិ EU មិនសមស្រប នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកស្រី Le Pen ដែលជាប្រធានបក្សចលនាជាតិ ត្រូវបានចោទប្រកាន់ថា បានទទួលមូលនិធិរបស់ EU ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដើម្បីផ្តល់ដល់ជំនួយការ មួយចំនួនក្នុងធ្វើការក្នុងសភា តែអ្នកទាំងនោះមិនមានឈ្មោះក្នុងបញ្ជីប្រាក់បៀវត្សរ៍ឡើយ។
សូមជម្រាបថា លោកស្រីធ្លាប់ជាសមាជិកនៃសភាអឺរ៉ុបផងដែរ។ ព្រះរាជអាជ្ញាប្រទេសបារាំង ចាប់ផ្តើមការស៊ើបអង្កេតទៅលើការប្រើប្រាស់ប្រាក់ជំនួយរបស់លោកស្រី និងករណីផ្សេងៗទៀតតាំងពីខែកុម្ភៈមកម្ល៉េះ។ យ៉ាងនេះក្តី លោកស្រីបានធ្វើការច្រានចោលរាល់ការចោទប្រកាន់ទាំងអស់៕