(ប៉េកាំង)៖ ការបាញ់គ្រាប់រ៉ុកកែត March-5 Y2 របស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ ត្រូវបានគេរាយការណ៍ថា បានបរាជ័យភ្លាមៗ បន្ទាប់ពីហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះអាវកាស Wenchang ស្ថិតនៅខេត្ត Hainan ភាគខាងត្បូងប្រទេស ចិន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ។

គ្រាប់រ៉ុកែតនេះមានផ្ទុកផ្កាយរណបទំនាក់ទំនងសម្រាប់ពិសោធន៍ Shijian-18។ រហូតមកទល់ពេលនេះ នៅមិនទាន់ច្បាស់នៅឡើយទេថា តើភាពបរាជ័យនេះបណ្តាលមកពីមូលហេតុអ្វី។ សូមជម្រាបថា នេះជាលើកទីពីរហើយនៃការបាញ់គ្រាប់រ៉ុកកែត March-5 បន្ទាប់ប្រទេស ចិនទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួនម្តងកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។

គ្រាប់រ៉ុកកែតដែលអាចផ្ទុកទម្ងន់ធ្ងន់នេះ ត្រូវបានគេប្រើប្រាស់សារធាតុរាវ Hydrogen សារធាតុ Kerosene ជាចំហេះដែលអាចផ្ទុកទម្ងន់រហូតដល់២៥តោន ដែលប្រហាក់ប្រហែលទៅនឹងរថយន្ត១៦គ្រឿង៕