(ប្រ៊ីសបេន)៖ ទីបំផុតជើងខ្លាំងប្រចាំប្រទេសអូស្រ្តាលី Jeff Horn ស្គាល់រសជាតិឈ្នះខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBO welterweight ហើយ ក្រោយផ្តួលកីឡាករហ្វីលីពីន Manny Pacquiao ដោយពិន្ទុឯកច្ឆន្ទ ១១៧-១១១ ១១៥-១១៣ និង ១១៥-១១៣ ដែលទើបបញ្ចប់មុននេះ ក្នុងការប្រកួតចំនួន ១២ទឹកពេញ (៣នាទី/ទឹក)។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយមុននេះថា កីឡាករវ័យ២៩ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ បានប្រើកណ្តាប់ដៃវ៉ៃ ទៅលើជើងខ្លាំងវ័យ៣៨ឆ្នាំ កម្ពស់ ១.៦៧ម៉ែត្រយ៉ាងសន្ធាប់ចាប់ពីទឹកទី...នៅលើសង្វៀន Suncorp Stadium ស្ថិតក្នុងទីក្រុង Brisbane នៃប្រទេសអូស្រ្តាលី។
កំណត់ត្រាឈ្នះនេះដែរ បានធ្វើឲ្យអតីតគ្រូបង្រៀន Jeff Horn បន្តប្រវត្តិឡើងវ៉ៃ ១៨ដងមិនដែលចាញ់ ក្រៅពីស្មើ១ដង កាលពីឆ្នាំ២០១៣ ពេលប្រកួតទល់នឹងមិត្តរួមជាតិរបស់គេ ដែលមានឈ្មោះថា Rovan Cesaire និងធ្លាប់ផ្តួលដៃគូឲ្យ សន្លប់នៅលើសង្វៀនបានចំនួន ១១ដង។
ងាកមកចាប់អារម្មណ៍ចំពោះខ្លាកំណាចប្រចាំអាស៊ី Manny Pacquiao វិញ ការបរាជ័យលើកនេះ រឹតតែឃ្លាតឆ្ងាយពី ការសុំសងសឹកទៅលើគូប្រជែងចាស់ Floyd Mayweather ដែលរូបគេធ្លាប់ចាញ់ដោយពិន្ទុកាលពីឆ្នាំ២០១៥ ថែមទៀត ហើយក៏ជាការបរាជ័យលើកដំបូង បន្ទាប់ពីឡើងសង្វៀនបាន ២ប្រកួតចាប់តាំងពី PacMan បានសម្រេចចិត្ត ចេញពីការចូលនិវត្តន៍របស់គេ៕