(ស៊ីដនី)៖ មន្ត្រីសង្ឃជាន់ខ្ពស់នៃសាសនាគ្រិស្ដនិកាយ Roman Catholic និងជាទីប្រឹក្សាជាន់ខ្ពស់របស់សម្ដេចប៉ាប Pope Francis ព្រះសង្ឃ George Pell ត្រូវបានប៉ូលិសអូស្រ្ដាលី ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។ នេះបើតាមប្រភពពីមន្ត្រីប៉ូលិសអូស្ត្រាលីក្នុងរដ្ឋ Victoria ដកស្រង់ដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
ព្រះសង្ឃ George Pell ដែលទើបតែក្លាយជាមន្ត្រីសង្ឃជាន់ខ្ពស់ នៃបុរីវ៉ាទីកង់ នារយៈពេលប៉ុន្មានឆ្នាំមកនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋមានជាប់ពាក់ព័ន្ធនឹង ការរំលោភបំពានផ្លូវភេទលើកុមារ។ «ព្រះសង្ឃ Cardinal Pell ត្រូវបានចោទប្រកាន់ ហើយត្រូវតម្រូវឱ្យបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Melbourne នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ»។ នេះបើតាមការបញ្ជាក់ពីស្នងការរងប៉ូលិសអូស្រ្ដាលី លោក Shane Patton។
គួរបញ្ជាក់ថា បើតាមលោក Shane Patton មានមនុស្សជាច្រើនបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងព្រះសង្ឃ George Pell ក៏ប៉ុន្តែលោកបានបដិសេធបញ្ជាក់ពីអត្តសញ្ញាណ រួមទាំងអាយុរបស់អ្នកប្ដឹង៕