(ប៉ារីស)៖ វិមានប្រធានាធិបតីបារាំង Elysee នៅថ្ងៃពុធនេះ បានប្រកាសថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយក ការអញ្ជើញរបស់សមាភាគីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ចូលរួមក្នុងពិធីព្យុះហយាត្រាយោធាប្រចាឆ្នាំនៃទិវា Bastille Day រៀបចំឡើងនៅក្នុងទីក្រុងប៉ារីសនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមាន Elysee បានបញ្ជាក់ដូច្នេះថា៖ «ជាផ្នែកមួយនៃការរំលឹកដល់ខួបលើកទី១០០ នៃការចូលរួមរបស់ហរដ្ឋអាមេរិក ក្នុងសង្រ្គាមលោកលើកទី ១ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា បានទទួលយកការអញ្ជើញពីប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង ចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវា Bastille Day នៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ»។
គួរបញ្ជាក់ថា បើតាមវិមាន Elysee កងទ័ពអាមេរិក ក៏នឹងត្រូវចូលរួមក្នុងព្យុហយាត្រយោធាជាមួយកងទ័ពបារាំង នៅឱកាសទិវា Bastille Day ផងដែរ៕