(វ៉ាស៊ីនតោន)៖ គេហទំព័រជាច្រើនរបស់រដ្ឋបាលអាមេរិកប្រចាំរដ្ឋ Ohio ត្រូវបានគេ Hack កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ដើម្បីបង្ហោះសារប្រឆាំងរដ្ឋាភិបាលរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគាំទ្រក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
ជុំវិញការវាយប្រហារព័ត៌មានវិទ្យានេះដែរ សារព័ត៌មានអាមេរិក USA Today បានចេញចេញផ្សាយថា ក្រុម Hackers ឈ្មោះ Team System Dz គឺជាអ្នកនៅពីក្រោយការ Hack គេហទំព័ររដ្ឋាភិបាល អាមេរិកជាមួយនឹងការបង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «អ្នកនឹងត្រូវទទួលខុសត្រូវ (លោក) ត្រាំ អ្នកនិងប្រជាជនអាមេរិកទំាងអស់ គឺជាអ្នកទទួលខុសត្រូវរាល់ឈាមគ្រប់ដំណក់ ដែលកំពុងហូរស្រក់ចុះ នៅតាមបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម»។
គួរបញ្ជាក់ថា គេហទំព័ររដ្ឋាភិបាលអាមេរិក ដែលត្រូវគេ Hack រួមមាន hio Governor John Kasich's office, the Ohio Department of Rehabilitation, Correction, the Ohio Casino Control Commission, the Ohio Office of Workforce Transformation, the Ohio Office of Health Transformation, the Ohio Inspector General និង the Ohio Department of Medicaid។ ដោយឡែក បើតាម US Today ក្រុម Team System Dz គឺជាក្រុមមួយមានទំនោរប្រឆាំងនឹងអ៊ីស្រាអែល ហើយក្រុមមួយនេះ ក៏ធ្លាប់បានចូល Hack គេហទំព័រក្រុមនិសិ្សតនៃសាកលវិទ្យាល័យ University of New Brunswick និងគេហទំព័រ Canadian food truck's sandwich នៅក្នុងប្រទេសកាណាដាផងដែរ៕