(ប៉េកាំង)៖ យ៉ាងហោចណាស់ ជើងហោះហើរចំនួន៤៧០ជើង ត្រូវបានលុបចោល នៅឯអាកាសយាន្តដ្ឋានអន្តរជាតិ Shoudu នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំង បាននឹងកំពុងបន្តឈានចូលដល់ថ្ងៃទី២។ នេះបើយោងតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
នៅថ្ងៃសុក្រនេះ មានជើងហោះហើរចំនួន១,៦៤៩ នឹងត្រូវបម្រើសេវាកម្ម ប៉ុន្តែមានជើងហោះហើរចំនួន៤៧០ជើង ត្រូវបានលុបចោល។ នេះបើតាមការលើកឡើងពី មន្ត្រីអាកាសយាន្តដ្ឋាន។ មន្ត្រីបន្ថែមថា អាកាសយាន្តដ្ឋាននៅតែដំណើរការជាធម្មតា។
សូមជម្រាបថា មជ្ឈមណ្ឌលឧត្តុនិយមជាតិ របស់ប្រទេសចិន បានបង្កើនកម្រិតគ្រោះថ្នាក់ ដល់កម្រិតពណ៌ក្រហម ដោយសារមានភ្លៀងធ្លាក់ខ្លាំង៕