(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលថៃ ប្រកាសថា Facebook, Youtube និង Netflix ប្រឈមមុខនឹងការបិទ ប្រសិនបើមិនអាចបំពេញតាមច្បាប់ ក្នុងរយៈពេលមួយខែ។
២៖ ប៉ូលិសចក្រអង់គ្លេសឲ្យដឹងថា បញ្ហាទូរទឹកកក គឺជាប្រភពដើមនៃអគ្គិភ័យឆាបឆេះអាគារខុនដូម្ពស់២៤ជាន់ នៅក្នុងទីក្រុងឡុងដ៍។
៣៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ ក្នុងការធ្វើតេស្តបាញ់គ្រាប់មីស៊ីលផ្លោង Hyunmoo-2 ដើម្បីកំញើញកូរ៉េខាងជើង។
៤៖ មិត្តភក្តិដ៏ជិតស្និទ្ធរបស់លោកស្រីប្រធានាធិបតី ផាក គឺនហេ ត្រូវតុលាការកូរ៉េខាងត្បូងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ជុំវិញរឿងអាស្រូវនយោបាយពុករលួយ ដែលឈានដល់ការទម្លាក់លោកស្រី ផាក ចេញតំណែង។
៥៖ ឥណ្ឌា បាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកនាំផ្កាយរណបចំនួន៣១គ្រឿង ទៅកាន់គន្លងតារាវិថីក្នុងពេលតែមួយ។
៦៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ងាកចង្កូតទៅសិក្សាស្រាវជ្រាវភពឧស្ម័នយក្ស អ៊ុយរ៉ាណុស និងណិបទូន ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យ។
៧៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធអារ៉ាប់មួយចំនួនទៀត ទុកពេលឲ្យកាតា ១០ថ្ងៃ ដើម្បីបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera, កាត់ផ្តាច់ទំនាក់ទំនងនឹងអ៊ីរ៉ង់ និងបិទមូលដ្ឋានទ័ពតួកគី៕