(មូស្គូ)៖ យន្តហោះចម្បាំងធុន F-16 មួយគ្រឿងរបស់អង្គការណាតូ បានហោះមកក្បែរយន្តហោះរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅឯតំបន់ដែនអាកាសលើសមុទ្របាល់ទិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
យោងតាម Sputnik យន្ដហោះ F-16 ខាងលើនៃកងកម្លាំងអង្គការណាតូ បានព្យាយាមហោះមកក្បែរយន្ដហោះរបស់ លោក Sergei Shoigu នៅក្នុងដែនអាកាសពីលើដែនទឹក អន្តរជាតិនៃសមុទ្របាល់ទិច ក៏ប៉ុន្តែយន្ដហោះចម្បាំងនេះ ត្រូវបានបណ្ដេញចេញឱ្យចេញឆ្ងាយដោយ យន្ដហោះចម្បាំងរុស្ស៊ី Su-27 ដែលអមដំណើរយន្ដហោះ លោក Shoigu ឆ្ពោះទៅកាន់ទីក្រុង Kaliningrad នៃភាគខាងលិចប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយជាមួយក្រុមមន្ត្រីយោធារុស្ស៊ី មានមូលដ្ឋាននៅក្នុងទីក្រុងមួយនេះ។
គួរបញ្ជាក់ថា នេះមែនជាលើកទី០១ ហើយក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលឧប្បទ្ទវហេតុបែបនេះ កើតឡើងរវាងយន្ដហោះចម្បាំងរុស្ស៊ី និងអង្គការណាតូរបស់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក នៅសមុទ្របាល់ទិច។ ប៉ុន្តែភ្លាមៗខាងទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ មិនទាន់ធ្វើការអត្ថាធិប្បាយនៅឡើយទេជុំវិញហេតុការណ៍ដែលនឹងបង្កឲ្យភាគីទាំងពីរ កើតក្តីក្តៅក្រហាយនឹងគ្នានេះ៕