(រីយ៉ាត)៖ ​អនុឡោមតាមព្រះរាជក្រិត្យ អារ៉ាប៊ីសាអូឌីត បានសម្រចចិត្តតែងតាំងព្រះអង្គម្ចាស់ Mohammed bin Salman ជាព្រះរាជទាយាទថ្មីជំនួសព្រះអង្គម្ចាស់ Mohammed bin Nayef ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត Al Arabiya​ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមព្រះរាជក្រឹត្យ​ខាងលើដដែល ព្រះមហាក្សត្រ Salman ក៏បានសម្រេច​ព្រះទ័យតែងតាំង​​ព្រះអង្គម្ចាស់ Abdulaziz bin Saud bin Nayef​ ជារដ្ឋមន្ត្រីមហាផ្ទៃ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុ​នៃការជំនួស​តំណែងរាជទាយាទនេះនៅឡើយទេ៕