(បាងកក)៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃនាវេលាម៉ោង ១១៖៤៥នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ទី១៩ ខែមិថុនា នេះតែម្តង បានបណ្តាលឲ្យទាហានថៃសរុប ០៥នាក់ស្លាប់ និង០៤នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ។
ភ្លាមៗបែបនេះ អាជ្ញាធរថៃមិនទាន់អាចបញ្ជាក់ថា តើជន ឬក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដ៏អាក្រក់ខាងលើនេះឡើយ។ គួរបញ្ជាក់ថា ខេត្តប៉ាតានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់ ត្រូវបានគេស្គាល់ជាទូទៅថា ជាតំបន់ដែលរងគ្រោះដោយការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកស្ទើររាល់ថ្ងៃ ដែលបានបណ្តាលឲ្យយោធា និងជនស៊ីវិលរាប់ពាន់នាក់ហើយបាត់បង់ជីវិត ចាប់តាំងពីឆ្នាំ២០០៤មក៕