(ពិភពលោក)៖ កំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ អាចបានមកពីប្រភពខុសៗគ្នា ដែលក្នុងនោះ មានដូចជាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬធនធានធម្មជាតិជាដើម។
ដោយឡែកខាងក្រោមនេះ ជាបណ្តាប្រទេសធំៗទាំង១០ ដែលមានសេដ្ឋកិច្ចពឹងផ្អែក ទៅលើការនាំចេញឧស្ម័នធម្មជាតិខ្ពស់បំផុត លើពិភពលោក (ទិន្នន័យឆ្នាំ២០១៤)៖
1៖ ប្រទេសរុស្ស៊ី នាំចេញឧស្ម័នធម្មជាតិចំនួន ១៩៦,០០០,០០៦,១៤៤ ម៉ែត្រគូប
2៖ ប្រទេសកាតា នាំចេញឧស្ម័នធម្មជាតិចំនួន១១៣,៧៤៨,០០៣,៨៤០ ម៉ែត្រគូប
3៖ ប្រទេសណ័រវេស នាំចេញឧស្ម័នធម្មជាតិចំនួន១០៧,៣០០,០០៣,៨៤០ ម៉ែត្រគូប
4៖ ប្រទេសកាណាដា នាំចេញឧស្ម័នធម្មជាតិចំនួន៨៨,២៩០,០០០,៨៩៦ ម៉ែត្រគូប
5៖ ប្រទេសហូឡង់ នាំចេញឧស្ម័នធម្មជាតិចំនួន៦៣,៤១៩,៩៩៨,៩៧៦ ម៉ែត្រគូប
6៖ ប្រទេសអាល់សេរី នាំចេញឧស្ម័នធម្មជាតិចំនួន៥២,០១៩,៩៩៨,៧២០ ម៉ែត្រគូប
7៖ សហរដ្ឋអាមេរិក នាំចេញឧស្ម័នធម្មជាតិចំនួន៤៥,៨៣៩,៩៩៨,៩៧៦ ម៉ែត្រគូប
8៖ ប្រទេសស្លូវ៉ាគី នាំចេញឧស្ម័នធម្មជាតិចំនួន៤៥,៤៣០,០០១,៦៦៤ ម៉ែត្រគូប
9៖ ប្រទេសបូលីវា (Bolivia) នាំចេញឧស្ម័នធម្មជាតិចំនួន៤៤,៩៤០,០០១,២៨០ ម៉ែត្រគូប
10៖ ប្រទេសតួកមែនីស្ថាន នាំចេញឧស្ម័នធម្មជាតិចំនួន៤១,១០០,០០១,២៨០ ម៉ែត្រគូប
សូមជម្រាបថា សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសនាំចេញឧស្ម័នធម្មជាតិធំៗលើពិភពលោក គឺមានចំនួន ៤៥,៨៣៩,៩៩៨,៩៧៦ម៉ែត្រគូប៕