(រុស្ស៊ី)៖ តាមរយៈបទពិសោធន៍ក្នុងការប្រឡូកសង្រ្គាម ក៏ដូចជាការធ្វើតេស្ដអាវុធរបស់ខ្លួននៅស៊ីរី ខណៈប្រជាជនស៊ីរីកំពុងរស់រនៅរងទុក្ខវេទនានោះ នៅពេលនេះក្រសួងការពារជាតិរុស្ស៊ី កំពុងចាប់ផ្ដើមអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រយោធាឱ្យកាន់តែទំនើប ដោយយកគំរូតាមបទពិសោធន៍ប្រយុទ្ធ នៅក្នុងប្រទេសដ៏កំសត់មួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Sputnik អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Yuri Borisov នាពេលថ្មីៗនេះ បាននិយាយថា «ក្រសួងការពារជាតិបានបើកកិច្ចប្រជុំជាច្រើនជាមួយ អ្នកជំនាញផលិតឧទ្ធម្ភាគចក្រ ដើម្បីបង្គាប់ឱ្យពួកគេបង្កើនប្រសិទ្ធភាពវាយប្រហារ រាល់ឧទ្ធម្ភាគចក្ររុស្ស៊ីទាំងអស់... គំរោងនេះកំពុងចាប់ផ្ដើម ហើយខ្ញុំសង្ឃឹមថា នៅពេលអានាគតដ៏ខ្លីខាងមុខនេះ ឧទ្ធម្ភាគចក្ររុស្ស៊ីនឹងមានភាពខុសគ្នា ខណៈរដ្ឋាភិបាលកំពុងចាប់អារម្មណ៍លើការបង្កើនការបំពាក់បច្ចេកវិទ្យាប្រព័ន្ធឃ្លំាមើលអុបទិច រួមទំាងអាវុធទំនើបៗជាច្រើន»។
គួរបញ្ជាក់ថា បើតាម Yuri Borisov ក្រសួងការពារជាតិរុស្ស៊ី ក៏មានគំរោងអភិវឌ្ឍន៍ឧទ្ធម្ភាគចក្រ Ka-52 ដោយយកគំរូតាមបទសោធន៍ប្រយុទ្ធនៅស៊ីរីផងដែរ៕