Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសន្នដល់ហើយ! «តំណាងរាស្ត្របក្សប្រជាធិបតេយ្យជាង១៩០រូប រួមគ្នាប្តឹងលោក ដូណាល់ ត្រាំ» ដែលជារឿងកម្រមានណាស់ ក្នុងប្រវត្តិសាស្ត្រ!

14-06-2017 16:27

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតំណាងរាស្ត្រ​មកពីគណបក្ស​ប្រជាធិបតេយ្យ ច្រើនជាង១៩០នាក់ បានដាក់ពាក្យប្ដឹង លោក ដូណាល់ ត្រាំ ទៅកាន់តុលាការ​សហព័ន្ធ​នៅថ្ងៃពុធនេះ ក្រោមបទ​ចោទប្រកាន់ថា ប្រធានាធិបតីអាមេរិកដ៏​ចម្រូងចម្រាសរូបនេះ បានទទួលមូល​និធិពីរដ្ឋាភិបាល​បរទេស តាមរយៈសកម្មភាព​អាជីវកម្ម​របស់លោក ដោយគ្មានការ​អនុញ្ញាតពី​សភាអាមេរិក ហើយដែលនេះ​គឺជាទង្វើផ្ទុយ​ទៅនឹង រដ្ឋធម្មនុញ្ញអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងា​រសារព័ត៌មាន R​euters នៅរសៀលថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមភាគី​ដើមបណ្ដឹង លោក ​ដូណាល់ ត្រាំ មិនបានស្នើសុំ​ការអនុញ្ញាតពីសភា​អាមេរិកឡើយ ក្នុងការទទួលមូលនិធិ​ពីរដ្ឋាភិបាលបរទេស និងការចំណាយ​ប្រាក់ទៅលើ​ក្រុមហ៊ុនរាប់រយរបស់លោក គិតចាប់តាំងពី​បានចូលកាន់តំណែង​ជាប្រធានាធិបតី​អាមេរិក កាលពីខែមករាមក បើទោះជា​រដ្ឋធម្មនុញ្ញាត​ម្រូវឱ្យលោកស្នើ​សុំ​ការយល់ព្រម​ ពីសភា​ជាមុន​ក៏ដោយ។ ទោះបីជាយ៉ាង​ណាក៏ដោយខាងសេតវិមាន​មិនទាន់ធ្វើការអត្ថាធិប្បាយ​អ្វីនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា អាជីវកម្មរបស់​លោក ត្រាំ មិនបាន​រំលោភលើ​រដ្ឋធម្មនុញ្ញនោះទេ ខណៈការប្ដឹង​ប្រធានាធិបតី​អាមេរិក គឺកម្រនឹងកើត​ឡើងណាស់នៅក្នុង​ប្រវត្តិសាស្ត្រអាមេរិក។

គួរបញ្ជាក់ថា ព្រឹទ្ធសមាជិក ៣០រូប និងសមាជិកសភាអាមេរិក ១៦៦រូប នៃគណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យប្ដឹង​លោក​ ដូណាល់ ត្រាំ ដោយផ្អែកលើ​រដ្ឋធម្មនុញ្ញអាមេរិក ​ដែលចែងថា មន្ត្រីរាជការសាធារណៈ​អាមេរិក មិនអាចទទួល​យកមូលនិធិ ឬក៏អំណោយណាមួយ​ពីរដ្ឋាភិបាលបរទេសឡើត បើគ្មានការអនុញ្ញាត​ពីសភាពអាមេរិក៕