(ម៉ាឌ្រីដ)៖ តុលាការប្រចាំទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញបានសម្រេចចោទប្រកាន់តារាបាល់ទាត់ឆ្នើម Cristiano Roando របស់ក្លឹប Real Madrid ជាផ្លូវការនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧ នេះ ជុំវិញករណីកីឡាករសញ្ជាតិ ព័រទុយហ្គាល់រូបនេះ គេចវេសមិនបង់ពន្ធមានជាទឹកប្រាក់រហូតដល់ទៅ ១៣លានផោន ស្មើនឹង ១៦.៥លានដុល្លារ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញដោយសហព្រះរាជអាជ្ញាដែលត្រូវបានធ្វើការដកស្រង់ដោយ The Mirror បានឲ្យដឹងថា «កីឡាករវ័យ៣២ឆ្នាំ Ronaldo បានគេចវេសមិនព្រមបង់ពន្ធឲ្យបានគ្រប់ចំនួនចាប់តាំងពីឆ្នាំ២០១០មក ពីប្រាក់ចំណូល និងអាជីវកម្មលក់រូបភាពរបស់គេ ដែលរហូតដល់ពេលនេះ ចំនួនមិនបង់ពន្ធកើនដល់ ១៦.៥លានដុល្លារហើយ»។
ភ្លាមៗនេះដែរ អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ខាងលើមិនទាន់មានប្រតិកម្មណាមួយនៅ ឡើយទេ ហើយក៏មិនករណីទី១ដែលកីឡាករល្បីប្រកបអាជីពបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញបន្លំពន្ធ ក្នុងនោះក៏ធ្លាប់ មាន Lionel Messi និងរួមក្រុម Javier Mascherino របស់ក្លឹប FC Barcelona ថែមទៀតផង៕