(បរទេស)៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន General Electric Co (GE) លោក Jeff Immelf បានប្រកាសលាលែងពីតំណែងហើយ ដោយលោក John Flannery ត្រូវបានតែងតែភ្លាមៗដែរ ឲ្យជំនួសតំណែងដ៏សំខាន់នេះ ខណៈខ្លួនក៏ជាប្រធាន និងនាយកប្រតិបត្តិនៃ General Electric Healthcare ស្រាប់ទៅហើយនោះ។ នេះបើតាមការផ្សាយពី Channel News Asia ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
បន្ថែមពីនេះ ទោះបីជាលោក Jeff Immelf លាលែងពីតំណែង CEO របស់ GE ក៏ដោយ ក៏លោកនៅតែមានតួនាទីជាប្រធាននៃក្រុមប្រឹក្សាភិបាល GE ដដែល រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧៕