(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បង្អួតបង្ហាញ​គំរូដ៏អស្ចារ្យបំផុតមួយ នៃយានស្រាវស្រាវ Mars 2020 Rover នៅឯមជ្ឈ​មណ្ឌល​អវកាស Kennedy នៃរដ្ឋផ្លូរីដា។

២៖ គណបក្សអភិរក្សនិយមរបស់ លោកស្រីនាយករដ្ឋមន្រ្តី Theresa May ឈ្នះការបោះឆ្នោតមុនអាណត្តិនៅអង់គ្លេស តែ​បាត់​បង់​សំឡេង​ភាគ​ច្រើន​​ដាច់​ខាត។

៣៖ បណ្តាប្រទេសអារ៉ាប់ ចាប់ផ្តើមកត់​ឈ្មោះក្រុមហ៊ុន និង​បុគ្គល​មួយចំនួន​នៅកាតា ចូលក្នុង​បញ្ជីខ្មៅ​ហើយ។

៤៖ ទីបំផុត ព្រះចៅអធិរាជប៉ុន Akihito អាចដាក់រាជ្យដោយស្របច្បាប់បានហើយ ដែលជារឿងមិនធ្លាប់មានជាង ២០០ឆ្នាំមកនេះ។

៥៖ យន្តហោះក្រុមហ៊ុន Boeing ជំនាន់ថ្មីនេះ នឹងគ្មានមនុស្សបញ្ជាទៀតទេ ហើយគ្រោងហោះសាកល្បង​នៅ​ឆ្នាំ២០១៨។

៦៖ មេដឹកនាំកំពូលអ៊ីរ៉ង់ ថ្លែងធ្ងន់ៗថា អំពើភេរវកម្មលើទីក្រុងតេហេរ៉ង់ ជាការបង្កើនភាពស្អប់ខ្ពើមចំពោះអាមេរិក និងអារ៉ាប៊ីសាអូឌីត ហើយវាមិនអាចបំផ្លាញអ៊ីរ៉ង់ឡើយ។

៧៖ អ្នកជំនាញចិន ឲ្យដឹងថាការចូលចិត្តលេងហ្គេម​តាមទូរស័ព្ទដៃ​របស់កង​ទ័ពចិន អាចបង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​​ដល់សន្តិសុខ​ជាតិ៕