(កាតា)៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ផ្ទាល់ នៅមុននេះបន្តិចបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដ៏ធំនិងល្បីល្បាញបំផុត ប្រចាំប្រទេសកាតាមួយនេះ កំពុងស្ថិតក្រោយការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យាយ៉ាងខ្លាំងក្លា នៅលើគ្រប់ប្រព័ន្ធគ្រប់គ្រង ក៏ដូចជាវែបសាយ រួមទាំងបណ្តាញទំនាក់ទំនងសង្គមទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បណ្តាញសារព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងដូហា នៃប្រទេសកាតា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៦ និងទទួលបានការគាំទ្រទស្សនាពីមនុស្សរាប់លាននាក់នៅទូទាំងពិភពអារ៉ាប់ទាំងមូល៕