(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការបោះឆ្នោតសភាមុនអាណត្តិនៅចក្រភពអង់គ្លេស ចាប់ផ្តើមប្រព្រឹត្តទៅហើយនៅថ្ងៃព្រហស្បតិ៍នេះ។
២៖ សាកសពមនុស្សមួយចំនួន ត្រូវបានរកឃើញ បន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿង ផ្ទុកមនុស្សសរុប១២២នាក់ បានបាត់ដំណឹងកាលពីថ្ងៃពុធម្សិលមិញ ទៅក្នុងសមុទ្រភាគខាងត្បូងប្រទេស៕
៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លៀតឌឺដងអ៊ីរ៉ង់ក្នុងសាររំលែកទុក្ខ ដល់ជនរងគ្រោះដោយអំពើភេរវកម្ម បង្កឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ផ្ទុះកំហឹង និងទាត់ចោលភ្លាមៗតែម្តង។
៤៖ ផ្ទុះរោងចក្រកាំជ្រួចនៅឥណ្ឌា បង្កមនុស្សស្លាប់ ២៥នាក់ និង០៥នាក់របួស នៅក្នុងរដ្ឋមួយនៃភាគកណ្តាលប្រទេស។
៥៖ ក្រសួងការពារជាតិអាមេរិក អះអាងថាគ្មានគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបណា អាចបាញ់ចូលទឹកដីសហរដ្ឋអាមេរិកបានឡើយ។
៦៖ កូរ៉េខាងជើង បាញ់មីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់តម្រង់ទៅសមុទ្រជប៉ុន ប៉ុន្តែពុំបានបង្កការគំរាមកំហែលដល់ប្រទេសជប៉ុនឡើយ។
៧៖ អង្គការ NATO ប្រារព្ធពិធីទទួលស្វាគមន៍ប្រទេសម៉ុងតេណេហ្គោ ចូលជាសមាជិករបស់ខ្លួនជាផ្លូវការ៕