(មីយ៉ាន់ម៉ា)៖ មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុករណ៍ធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា ដែលមានផ្ទុកមនុស្ស១០៤នាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន People daily ចេញផ្សាយនៅប៉ុន្មាននាទីមុននេះបន្តិច។
សូមជម្រាបថា បំណែកយន្តហោះនេះត្រូវបានគេរកឃើញក្នុងសមុទ្រ Andama។ ប្រភពព័ត៌មានពីមន្ត្រីយោធា និងអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា យន្តហោះធ្វើដំណើរក្នុងស្រុកប្រភេទ Y-8 មួយនេះ ដែលត្រូវបានផលិតនៅប្រទេស ចិន បានដឹកកម្លាំងយោធា និងក្រុមគ្រួសារចេញពីទីក្រុង Myeik នៅវេលាម៉ោង ១៖០៦នាទី ឆ្ពោះទៅកាន់ទីក្រុង Yangon ដែលជាទីក្រុងធំជាងគេ និងស្ថិតនៅភាគខាងជើងប្រទេស មីយ៉ាន់ម៉ា។
ដោយឡែកមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បាននៅឡើយទេ ប៉ុន្តែលោក Kyaw Kyaw Htey មន្ត្រីអាកាសស៊ីវិលមីយ៉ាន់ម៉ា បានឱ្យដឹងថា លក្ខខ័ណ្ឌអាកាសធាតុមានលក្ខណៈល្អប្រសើរជាធម្មតាទេ នៅពេលដែលយន្តហោះចាប់ចេញដំណើរ៕