(មីយ៉ាន់ម៉ា)៖ យោងតាមសារព័ត៌មានស៊ិនហួរ បានចេញផ្សាយនៅមុននេះបន្តិចថា យន្តហោះយោធារបស់មីយ៉ាន់ម៉ា ដែលផ្ទុកមនុស្ស ១០០នាក់ បានដាច់ការទាក់ទងនៅល្ងាចថ្ងៃពុធនេះ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ការពារជាតិមីយ៉ាន់ម៉ា។
យន្តហោះដែលបាត់ការទាក់ទងនេះ ខណៈកំពុងហោះហើរចេញពីតំបន់ Myeik ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស ឆ្ពោះទៅកាន់រដ្ឋធានី Yangon នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ការពារជាតិមីយ៉ាន់ម៉ា។
ប៉ុន្តែតាមសារព័ត៌មាម Mirror របស់អង់គ្លេសបានចេញផ្សាយថា មនុស្សនៅដែលស្ថិតនៅលើយន្តហោះនោះមានចំនួន១១៦នាក់។
សូមរង់ចាំព័ត៌មានបន្ថែម...