(កាប៊ុល)៖ ការផ្ទុះដ៏កក្រើក បានលាន់លឺខ្ទរខ្ទាពេញទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថានសាជាថ្មីទៀត នៅព្រឹកថ្ងៃអង្គារនេះ អំឡុងពេលដែលវេទិកាដ៏ធំមួយ កំពុងត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋធានី ដែលតែងតែរងគ្រោះដោយអំពើភេរវកម្ម ឥតឈប់ឈរមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍ព័ត៌មានណាមួយ បញ្ជាក់អំពីការខូចខាត ឬក៏មនុស្សរងគ្រោះប៉ុន្មាននាក់នោះឡើយ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការផ្សាយជូននាពេលបន្តបន្ទាប់ទៀត៕