(អាមេរិក)៖ អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្សសរុបចំនួន០៦នាក់បាត់បង់ជីវិត ក្រោយមានផ្ទុះករណីបាញ់ប្រហារមួយ នៅក្រុមហ៊ុនមួយកន្លែង ក្នុងទីក្រុង Orlando នៃរដ្ឋផ្លូវរីដា។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅយប់ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ហេតុការណ៍ខាងលើបានកើតឡើងនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅពេលដែលបុរសវ័យ៤៥ឆ្នាំម្នាក់ ដែលត្រូវបានបញ្ឈប់ពីការងារពីក្រុមហ៊ុនមួយឈ្មោះថា Fiamma នៅសង្កាត់ Orange County ក្នុងទីក្រុង Orlando នៃ Florida កាលពីពីខែមុន បានបង្ហាញខ្លួននៅកន្លែងបំពេញការងារចាស់របស់ខ្លួន ជាមួយនិងកាំភ្លើងខ្លីមួយដើម ហើយបានបាញ់សម្លាប់អតីតអ្នករួមការងារចំនួន០៤ប្រាំនាក់ នៅមុនពេលធ្វើអត្តឃាតខ្លួនឯង ហើយក្រោយមកជនរងគ្រោះម្នាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសអាមេរិក បានបញ្ជាក់ថា ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ ខណៈមនុស្សចំនួន០៧នាក់ផ្សេងទៀត ដែលមានវត្តមាននៅក្រុមហ៊ុន Fiamman ស្របពេលកំពុងកើតហេតុដែរនោះ បានរួចផុតជីវិត៕