(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមប្រឹក្សាសន្តិសុខ UN «សម្រេចបន្ថែមទណ្ឌកម្មជាច្រើនទៀត លើកូរ៉េខាងជើង» ឆ្លើយតបនឹងការបាញ់តេស្តមីស៊ីល គ្មានញញើតច្បាប់អន្តរជាតិ។
២៖ ទីភ្នាក់ងារឃ្លាំមើលអវកាស LIGO មានមូលដ្ឋាននៅសហរដ្ឋអាមេរិក អង្កេតឃើញប្រហោងខ្មៅពីរ កំពុងរួមបញ្ជូលគ្នា។
៣៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក ចោទប្រទេសចិនថា កំពុងប្រមាថមើលងាយ ផលប្រយោជន៍ប្រទេសដទៃ នៅតំបន់សមុទ្រចិនខាងត្បូង។
៤៖ ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ រត់ចែកជើងគ្នាក្នុងការប្រគុំតន្ត្រីដ៏ធំមួយនៅអាល្លឺម៉ង់ ក្រោយមានការគំរាមវាយប្រហារ ដោយអំពើភេរវកម្ម។
៥៖ មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប អះអាងថាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស មិនអាចចរចាឡើងវិញបាន ដូចអ្វីដែល ដូណាល់ ត្រាំ ចង់បានឡើយ ដែលវាមានន័យថា បើចេញហើយ គឺចូលវិញអត់បានទេ។
៦៖ កូរ៉េខាងជើង ថ្កោលទោសតែម្នាក់ឯងលើការបាញ់ធ្វើតេស្តបាញ់ទម្លាក់មីស៊ីលផ្លោង ICBM របស់អាមេរិក។
៧៖ សាកលវិទ្យាល័យធំ MIT នៅអាមេរិកអះអាងថា លោក ដូណាល់ ត្រាំ បានយល់ខុស ទើបសម្រេចដើរចេញពី កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសបែបនេះ៕