(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាមេរិកគ្រោងធ្វើតេស្ត ប្រព័ន្ធបាញ់ទម្លាក់មីស៊ីលផ្លោង ICBM ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨ និងគ្រោងដាក់ពង្រាយ៤៤គ្រឿង ក្នុងឆ្នាំ២០១៧។
២៖ លោក ដូណាល់ ត្រាំ សម្រេចមិនរើស្ថានទូតអាមេរិកពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមឡើយ សម្រាប់អំឡុងពេលនេះ។
៣៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទាស់សម្តីបែកផ្សែងជាមួយ កូនស្រីលោកស្រី ហ៊ីលឡារី គ្លីនតុន ជុំវិញការធ្វើអត្ថាធិប្បាយរបស់លោក ឌូតឺតេ ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈ។
៤៖ លោក ដូណាល់ ត្រាំ ប្រកាសថា នឹងចាកចេញពីកិច្ចព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស» ខណៈមេដឹកនាំបារាំងព្រមានពីបញ្ហា ដែលអាមេរិកនឹងប្រឈម។
៥៖ អ្នកជំនាញអាមេរិកអះអាង បច្ចេកវិទ្យាអភិវឌ្ឍន៍មីស៊ីលកូរ៉េខាងជើង ទទួលបានពីរុស្ស៊ី និងអ៊ុយក្រែន ទើបមានសន្ទុះលឿនបែបនេះ។
៦៖ មនុស្សចំនួន៣៦នាក់ស្លាប់ និង៥៤នាក់របួស ក្នុងហេតុការណ៍ជនប្រដាប់អាវុធ ចូលបាញ់បោះ និងដុតសណ្ឋាគារ-កាស៊ីណូ នៅកណ្តាលទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។
៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើសុំជំនួយពីអតីតប្រធាន UN លោក បាន គីមូន ខណៈកំពុងមានរឿងឈឺក្បាលច្រើន ពិបាកដោះស្រាយពេក៕