(អាហ្វហ្គានីស្ថាន)៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង០៥នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់បែកលើរថយន្ត នៅក្បែរច្រកចូលនៃព្រលានយន្តហោះ Jalalabad ទីក្រុងរបស់ខេត្ត Nangahr នៃប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅចម្ងាយ ១២០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកាប៊ុល ដែលទើបតែបានរងការបំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើកកាលពីម្សិលមិញ សម្លាប់មនុស្សសរុប ៨០នាក់ និងរបួស ៣៥០នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៧។
អភិបាលខេត្ត Nangahr លោក Attaullah Khogiani បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា «ទាហានម្នាក់បានបាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់បែកលើរថយន្តនៅខាងក្រៅព្រលានយន្តហោះ Jalalabad»។ បច្ចុប្បន្នយោធាអាហ្វហ្គានីស្ថាន កំពុងតែធ្វើការស៊ើបអង្កេតករណីវាយប្រហារខាងលើនេះ៕