(ក្រុងខាឌីស)៖ ពានរង្វាន់ប្រចាំព្រឹត្តិការណ៍ UEFA Champions League ត្រូវបានដង្ហែរមកដល់ទីក្រុង Cardiff នៃប្រទេសវ៉េលហើយយប់មិញនេះ ជាទីប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុម Real Madrid របស់អេស្ប៉ាញ ប៉ះក្រុមសេះបង្កង់ Juventus របស់អ៊ីតាលីចុងសប្តាហ៍នេះ។
តាមរយៈគេហទំព័រនៃទូរទស្សន៍ Presstv បានឲ្យដឹងថា ពានបាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧ នេះ ត្រូវបានដង្ហែរមកដល់ប្រទេសស្រុកកំណើតរបស់កីឡាករ Gareth Bale ជាផ្លូវការហើយនារាត្រីថ្ងៃអង្គារ ទី៣០ ខែឧសភា និងត្រូវបានដាក់តាំងបង្ហាញក្នុងពហុកីឡដ្ឋានស្ថិតក្នុងទីក្រុង Cardiff រួចរាល់ផងដែរ រង់ចាំថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមការពារតំណែងជើងឯក Real Madrid ប៉ះ Juventus នៅរាត្រីថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ។
សូមបញ្ជាក់ផងដែរ សម្រាប់ក្រុមជើងឯកនឹងទទួលបានពាន UEFA Champions League នេះ អមដោយទឹកប្រាក់ ១០៨លានដុល្លារ ជាមួយនឹងមេដាយមាស ៤៥គ្រឿងផងដែរ ខណៈជើងឯករង នឹងទទួលបាន ៩២លានដុល្លារ អមដោយមេដាយប្រាក់ចំនួន ៤៥គ្រឿងដូចគ្នា៕
ក្រុម Real Madrid
ក្រុម Juventus
ពាន UEFA Champions League