Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់៖ «ដូណាល់ ត្រាំ ជាមនុស្សដែលនាំគ្រោះធំបំផុត ដល់សហភាពអឺរ៉ុប!»

30-05-2017 17:18

(ប៊ែរឡាំង)៖ ប្រមុខការទូតអាល្លឺម៉ង់ លោក Sigmar Gabriel បានគូសបញ្ជាក់ថា សកម្មភាពរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិង​កំពុងធ្វើឱ្យអឺរ៉ុប​ចុះទន់ខ្សោយ ខណៈភាពស្រពិចស្រពិល​នៃនយោបាយអាមេរិក អាចនឹងធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍អឺរ៉ុប។ នេះបើតាម ការចញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក​ក្នុងទីក្រុង​ប៊ែរឡាំង លោក Sigmar Gabriel បាននិយាយ ដោយមិនចំឈ្មោះ​លោក ត្រាំ យ៉ាងដូច្នេះថា «មនុស្សទំាងឡាយ ដែលជំរុញឱ្យមាន​បម្រែបម្រួល​អាកាសធាតុ តាមរយៈការកាត់​បន្ថយកិច្ចការពារបរិស្ថាន ឬអ្នកដែលចូលចិត្ត​លក់អាវុធឱ្យបានច្រើន​នៅក្នុងតំបន់ជម្លោះ ឬក៏អ្នកមិនចង់​ដោះស្រាយជម្លោះ​សាសនា មនុស្សនោះ​គឺជាគ្រោះថ្នាក់ធំ​បំផុត ដល់សន្តិភាពនៅអឺរ៉ុប... ភាពស្រពិចស្រពិល​នៃនយោបាយ​អាមេរិក អាចនឹងធ្វើឱ្យប៉ះពាល់ដល់​ផលប្រយោជន៍​សហភាពអឺរ៉ុប និងកំពុងធ្វើឱ្យ​អឺរ៉ុបទំាងមូល​ចុះទន់ខ្សោយ»

គួរបញ្ជាក់ថា កាលពីប៉ុន្មាន​ថ្ងៃមុននេះ ពោលគឺក្រោយជួប លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំ G7 អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគែល ក៏បានថ្លែងដែរថា អឺរ៉ុបត្រូវ​តែកំណត់ជោគវាសនា​របស់ខ្លួនដោយ​ខ្លួនឯង ដោយមិនអាច​ពឹងផ្អែកទាំងស្រុង​លើទីក្រុងវ៉ាស៊ីនតោន ទៀតនោះទេ៕