(ឡាវេហ្គាស)៖ កីឡាករប្រដាល់សកល Floyd Mayweather មិនត្រឹមតែជាអ្នកមានលុយច្រើនជាងគេប៉ុណ្ណោះទេ ថែមទាំងជាអ្នកប្រដាល់ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតផងដែរ គឺចាប់ពី ៨០លានដុល្លារ ទៅ ១៥០លានដុល្លារ រៀងរាល់ឡើងប្រកួតម្តងៗ ដែលធ្វើឲ្យរូបគេមានលុយរហូតដល់ទៅ ៤០០លានដុល្លារនាឆ្នាំ២០១៧ ខណៈកីឡាករលំដាប់ លេខ២ពិភពលោក Manny Pacquiao ឈរនៅលេខរៀងទី៣ ក្នុងចំណោម១០នាក់ដែលមានលុយច្រើនជាងគេ។
ប្រិយមិត្តប្រហែលជាចាំមិនភ្លេចទេថា ស្តេចប្រដាល់មិនដែលចាញ់ Floyd Mayweather ទទួលបានតម្លៃខ្លួន ១៥០លានដុល្លារ ស្មើនឹង ៦០% ពីការឡើងវ៉ៃទល់នឹងខ្លាកំណាចប្រចាំអាស៊ី Manny Pacquiao កាលពីឆ្នាំ២០១៥ ដោយមិនគិតលទ្ធផលឈ្នះ ស្មើ ឬចាញ់ឡើយ គ្រាដែលគូប្រជែងជនជាតិហ្វីលីពីន Pacquiao ទទួលបាន ១២០លាន ដុល្លារ ស្មើនឹង ៤០%នៃទឹកប្រាក់សរុប។
ដោយសារតែតម្លៃខ្លួនថ្លៃ និងពិបាករកគូប្រៀបបែបនេះ ទើបធ្វើឲ្យជើងខ្លាំងលំដាប់កំពូលខាងលើឡើងវ៉ៃក្នុង១ឆ្នាំតែម្តង ទៅ២ដងប៉ុណ្ណោះ ហើយឆ្នាំខ្លះទៀតគ្មានតែម្តង។
យោងតាមគេហទំព័រកីឡាក Worldstopmost បានរាយការណ៍មកថា កីឡាករវ័យ៣៩ឆ្នាំ Manny Pacquiao ទទួល បានតម្លៃខ្លួនត្រឹមតែ ២០លានដុល្លារប៉ុណ្ណោះ បន្ថែមលើប្រាក់ឧបត្ថម្ភផ្សេងៗទៀតបានជិត ១០០លានដុល្លារពីការឡើងវ៉ៃទល់នឹងជើងខ្លាំងអាមេរិក Timothy Bradley ដែលត្រូវបាន គេប្រសិទ្ធនាមថា «ប្រដាល់ប្រចាំទស្សវត្សរ៍»។
ខាងក្រោមនេះ ជាកីឡាករប្រដាល់សកលទាំង១០នាក់ ដែលមានលុយច្រើនជាងគេ៖
១/. កីឡាករ Floyd Mayweather (៤០០លានដុល្លារ)
២/. កីឡាករ George Foreman (៣០០លានដុល្លារ)
៣/. កីឡាករ Manny Pacquiao (២៥០លានដុល្លារ)
៤/. កីឡាករ Oscar De La Hoya (២០០លានដុល្លារ)
៥/. កីឡាករ Lennox Lewis Net Worth (១៤០លានដុល្លារ)
៦/. កីឡាករ Sugar Ray Leonard (១២០លានដុល្លារ)
៧/. កីឡាករ Vitali Klitschko (៦៥លានដុល្លារ)
៨/. កីឡាករ Muhammad Ali (៥០លានដុល្លារ)
៩/. កីឡាករ Marvin Hagler (៤៥លានដុល្លារ)
១០/. កីឡាករ Bernard Hopkins (៤០លានដុល្លារ)