រុស្ស៊ី៖ ព្យុះកំណាច វាយប្រហារទីក្រុងម៉ូស្គូ បណ្តាលឲ្យមនុស្ស០៦នាក់ស្លាប់ និងជាង៤០ផ្សេងទៀតរបួស
29-05-2017 22:48
(ម៉ូស្គូ)៖ មនុស្សយ៉ាងតិចចំនួន០៦នាក់បានបាត់បង់ជីវិត និងច្រើនជាង៤០នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីរដ្ឋធានីនៃប្រទេសរុស្ស៊ីត្រូវបានវាយប្រហារដោយព្យុះដ៏មានឥទ្ធិពលមួយនាថ្ងៃចន្ទនេះ។ នេះបើតាមការឲ្យដឹងពីសំណាក់អភិបាលក្រុងម៉ូស្គូ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។
គួរជំរាបតាមអភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin ថែមទៀតថា ព្យុះកំណាចនេះក៏បាន បណ្តាលឲ្យមានការដួលរំលំដើមឈើនៅតាមដងវិថីជាច្រើន ដែលជាហេតុបង្កើតជាការរាំងស្ទះដល់ចរាចណ៍ធ្វើដំណើរ និងថែមទាំងបានបង្កការខូចខាតដល់អគារមួយចំនួន នៅក្នុងទីក្រុងទៀតផង៕