Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត៦.៦រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

29-05-2017 22:45

(ហ្សាការតា)៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧ គ្រោះរញ្ជួយផែនដីដ៏កក្រើកមួយជាមួយនិងកម្រិត៦.៦រ៉ិចទ័រ បានវាយប្រហារចំកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា បើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) គ្រោះរញ្ជួយដីនេះ មានជម្រៅប្រមាណជា៩.៤២គីឡូម៉ែត្រ និង​បានកើតឡើងចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទី Palu។ យ៉ាងណាមិញ ភ្លាមៗនេះពុំទាន់មានសេចក្តីរាយការណ៍ណាមួយ​ ​បញ្ជាក់ពីមនុស្សរងគ្រោះ ឬមួយក៏ទំហំខូចខាតដែលបង្កឡើង ដោយគ្រោះធម្មជាតិនេះនៅឡើយទេ តែទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី​ បានជូនដំណឹងថាពុំមានការប្រកាសអាសន្ន​ រលកយក្សស៊ូណាមិនោះទេ៕