Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រន្ធត់នៅឥណ្ឌា! ភ្លៀង និងរន្ទះបាញ់ «ផ្តាច់ជីវិតប្រជាជន២៣នាក់ ក្នុងពេលតែមួយថ្ងៃ» ខណៈរដ្ឋាភិបាលសន្យាផ្តល់ ៦ពាន់ដុល្លារ ដល់គ្រួសាររងគ្រោះនីមួយៗ!

29-05-2017 11:49

(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ព ២៣នាក់ បានសា្លប់ដោយសារ​ព្យុះភ្លៀង និងរន្ទះបាញ់​នៅឯរដ្ឋ Bihar នៃភាគខាងកើត​ប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោង​ចុងក្រោយនេះ។ នេះបើតាមប្រភពពីក្រុម​មន្ត្រីឥណ្ឌា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧។

ក្រុមមន្ត្រីឥណ្ឌា​បានឱ្យដឹងថា មនុស្ស១៨នាក់​ត្រូវរន្ទះបាញ់ស្លាប់​នៅទូទាំងស្រុកចំនួន០៨ ក្នុងនោះមាន ០៥នាក់ នៅក្នុងស្រុក East Champaran, ០៤នាក់ក្នុងស្រុក Jamui និងម្នាក់ស្រុក West Champaran ... រីឯជនរងគ្រោះដទៃទៀតបានស្លាប់ ដោយសារជញ្ជាំងបាក់រំលំសង្កត់ បង្កឡើងដោយព្យុះភ្លៀង​នៅស្រុក West Champaran នៃរដ្ឋ Bihar ដដែល។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលនៃ​រដ្ឋ Bihar គ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត នឹងទទួលបាន​សំណង​ក្នុងម្នាក់ ៤០០,០០០ រូពី ឬស្មើនឹង ៦,០០០ដុល្លារសហរដ្ឋអាមេរិក៕