(ពិភពលោក)៖ អំពើភេរវកម្ម ត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយមួយក្នុងចំណោមគ្រោះមហន្តរាយធំៗ ផ្សេងទៀតលើពិភពលោកបង្កឡើងដោយមនុស្ស ដែលបណ្តាលឱ្យមានអ្នកស្លាប់ច្រើនបំផុតលើពិភពលោក។
ថ្មីៗនេះអំពើភេរវកម្មធ្វើឱ្យមនុស្សកាន់តែព្រួយបារម្ភជាលំដាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅទីក្រុងដ៏សំខាន់ទីពីរ របស់ចក្រភពអង់គ្លេស។ ខាងក្រោមនេះជា ប្រទេសទាំង១០ ដែលមានមនុស្សស្លាប់ច្រើនបំផុតដោយសារការបំផ្ទុះ គ្រាប់បែករបស់ភេរវករ ដោយយោងតាមរបាយការណ៍របស់គេហទំព័រ World Atlas ចេញផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ៖
១៖ ប្រទេស អ៊ីរ៉ាក់ មានអ្នកស្លាប់សរុបចំនួន ១២,៧៩៩នាក់
២៖ ប្រទេស ស៊ីរី មានអ្នកស្លាប់សរុបចំនួន ៧,០១១នាក់
៣៖ ប្រទេស ប៉ាគីស្ថាន មានអ្នកស្លាប់សរុបចំនួន ៤,២៧៩នាក់
៤៖ ប្រទេស អាហ្គានីស្ថាន មានអ្នកស្លាប់សរុបចំនួន ១,៧០៤នាក់
៥៖ ប្រទេស លីបង់ មានអ្នកស្លាប់សរុបចំនួន ១,៣០៤នាក់
៦៖ ប្រទេស ឥណ្ឌា មានអ្នកស្លាប់សរុបចំនួន ៤៣៨នាក់
៧៖ ប្រទេស សូម៉ាលី មានអ្នកស្លាប់សរុបចំនួន ៤០៨នាក់
៨៖ ប្រទេស យ៉េមែន មានអ្នកស្លាប់សរុបចំនួន ៣៩២នាក់
៩៖ ប្រទេស លីប៊ី មានអ្នកស្លាប់សរុបចំនួន ៣០៦នាក់
១០៖ ប្រទេស សហរដ្ឋអាមេរិក មានអ្នកស្លាប់សរុបចំនួន ២៧២នាក់។
ទោះបីជាសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាច និងមានការរឹតបន្តឹងខ្ពស់ទៅលើការការពារសន្តិសុខ ប៉ុន្តែនៅតែជាប់ចំណាត់ថ្នាក់១០ ក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយការបំផ្ទុះគ្រាប់ពីសំណាក់ភេរវករខ្ពស់ជាងគេ៕