(វ៉ាស៊ីនតោន)៖ ដោយសារតែការព្រួយបារម្ភ នឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង សហរដ្ឋាមេរិក បានសម្រេចចិត្តបញ្ជូន ក្រុមវានាចម្បាំងទី០៣ ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Nimitz ទៅកានតំបន់ឧទ្វីបកូរ៉េ ដើម្បីកំញើញរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែល ចេះតែបន្តបាញ់សាកល្បងមីស៊ីលផ្លោង ឥតឈប់ឈរដោយគ្មានកោតក្រែងអ្នកជិតខាង និងទណ្ឌកម្មអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០១៧។
Nimitz គឺជានាវាផ្ទុកយន្ដហោះចម្បាំងមួយ ក្នុងចំណោមនាវាផ្ទុកយន្ដហោះចម្បាំង ធំជាងគេបំផុតក្នុងលោក ដែលនឹងត្រូវចូលរួមជាមួយនាវា ផ្ទុកយន្ដហោះចម្បាំងអាមេរិកពីរគ្រឿងទៀតគឺ USS Carl Vinson និង Ronald Reagan នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចសំដៅតាមឃ្លាំមើល សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង។ មួយវិញទៀត បើតាមការគ្រោងទុក នាវាផ្ទុកយន្ដហោះចម្បាំង Nimitz អាចនឹងមកដល់តំបន់ប៉ាស៊ីហ្វិក នៅថ្ងៃទី០១ ខែមិថុនា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កម្រដាក់ព្រងាយនាវាផ្ទុកយន្ដហោះចម្បាំង០៣គ្រឿង នៅក្នុងតំបន់តែមួយណាស់ ដូច្នេះគេមិនទាន់ដឹងនៅ ឡើយទេពីចេតនាពិតប្រាកដរបស់ទីក្រុងវ៉ាស៊ីនតោន បើទោះជាលោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញពីបំណងចង់ចរចាជាមួយកូរ៉េខាងជើង ក៏ដោយ៕