(ឡុងដ៍)៖ មនុស្សរាប់រយនាក់ត្រូវបានបង្ខំឲ្យធ្វើការជម្លៀសខ្លួនជាបន្ទាន់ ចេញពីរោងមហោស្រព Old Vic ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នៅអំឡុងពេលនៃការសម្តែងមួយ ហើយប៉ូលិសក៏កំពុងស្ថិតនៅកន្លែងកើតហេតុផងដែរ ក៏ប៉ុន្តែគេពុំទាន់ដឹងច្បាស់ថាដោយសារមូលហេតុអ្វីឲ្យប្រាកដនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Associated Press (AP) នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។