(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ តារាចម្រៀមអាមេរិកកញ្ញា Ariana Grande ប្រកាសថាមិនខ្លាចការបំផ្ទុះគ្រាប់បែកឡើយ ហើយសន្យានឹងត្រឡប់មកប្រគុំតន្ត្រីនៅ ទីក្រុង Manchester នៃចក្រភពអង៉គ្លេសសាជាថ្មី ដើម្បីរៃអង្គាសប្រាក់ជួយជនរងគ្រោះ។
២៖ កូនប្រុសព្រឹទ្ធសមាជិកអាមេរិក ត្រូវតុលាការកាត់ទោស ក្នុងករណីលួចបន្លំខ្លួន ចូលអុកឡុកវេទិកា លោក ដូណាល់ ត្រាំ។
៣៖ ប្រទេសចិន អំពាវនាវឲ្យគ្រប់គ្នាអនុវត្តន៍ទណ្ឌកម្ម UN លើកូរ៉េខាងជើង ឲ្យបានខ្លាំងក្លាបំផុត និងមិនត្រូវលើកលែង។
៤៖ ចំនួនប្រជាជនស្រីលង្កា ដែលបានបាត់បង់ជីវិតដោយសារទឹកជំនន់ដ៏អាក្រក់ និងការបាក់ដី កើនដល់១០០នាក់ ខណៈ៩៩នាក់នៅតែបន្តបាត់ខ្លួន។
៥៖ ទីបំផុតមេដឹកនាំកំពូលប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួម ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
៦៖ ប៉ូលិសម៉ាឡេស៊ី ចាប់បានសង្ស័យជាបណ្តាញក្រុម ISIS ចំនួន០៦នាក់ ពីតាមបណ្តាខេត្តទូទាំងប្រទេស។
៧៖ បំផ្ទុះគ្រាប់បែកកក្រើកអាហ្វហ្គានីស្ថាន ផ្តាច់ជីវិតកងកម្លាំងសន្តិសុខជិត២០នាក់ និងរបួស០៦នាក់៕