(អាហ្វហ្គានីស្ថាន)៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បានឱ្យដឹង នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ ក្នុងនោះរួមមានទាំងកងទ័ព១៨នាក់ និងក្រុមអ្នកប្រយុទ្ធតាលីបង់ ០៧នាក់ បានស្លាប់នៅក្នុងការវាយឆ្មក់មួយរបស់ក្រុមឧទ្ទាមតាលីបង់ មកលើមូលដ្ឋានកងទ័ពអាហ្វហ្គានីស្ថាននៅខេត្ត Kandahar ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
យោងតាមមន្ត្រីរូបនេះដដែល ក្រុមឧទ្ទាមតាលីបង់ បានបើកការវាយប្រហារមកលើមូលដ្ឋានទ័ពអាហ្វហ្គានីស្ថាន ក្នុងតំបន់ Zangitan នៃស្រុក Shah Walikot នៃខេត្ត Kandahar ដោយបណ្ដាលឱ្យកងទ័ព ១៦នាក់ និងក្រុមអ្នកប្រយុទ្ធតាលីបង់ប្រមាណ១៥នាក់ រងរបួសផងដែរ ខណៈកងទ័ពបួននាក់បានបាត់ខ្លួន។
គួរបញ្ជាក់ថា វាគឺជាលើកទី០២ហើយក្នុងសប្ដាហ៍នេះ ដែលក្រុមឧទ្ទាមតាលីបង់ដឹកនាំការវាយប្រហារលើកងទ័ពអាហ្វហ្គានីស្ថាននៃខេត្ត Kandahar បន្ទាប់ពីបានសម្លាប់កងទ័ពអាហ្វហ្គានីស្ថាន ក្នុងខេត្តមួយនេះ ១០នាក់ និងបង្ករបួសជាច្រើននាក់កាលពីថ្ងៃអង្គារ សប្តាហ៍នេះ៕