(វៀងចន្ទ)៖ កាសែតឡាវ Vientiane Times បានឱ្យដឹងថា រដ្ឋាភិបាលឡាវ និងថៃ គួរតែអាចនឹងព្រមព្រៀងគ្នាក្នុងការជំរុញសន្ទុះពាណិជ្ជកម្ម ព្រមទំាងកិច្ចសហប្រតិបត្តិការវិនិយោគ និងការដឹកជញ្ជូនរវាងប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនសិនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាម Vientiane Times រដ្ឋាភិបាលឡាវបានស្នើសុំឱ្យភាគីថៃ បើកទូលាយការនាំចូលពីប្រទេសឡាវ ដូចជាផលិតផលកសិកម្ម ពោត ស្រូវ និងកៅស៊ូជាដើម ហើយមិនតែប៉ុណ្ណោះឡាវក៏បានស្នើផងដែរ ឱ្យទីក្រុងបាងកកជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដឹកជញ្ជូនទំនិញពីឡាវទៅកាន់ប្រទេសទី០៣។
គួរបញ្ជាក់ថា ឡាវនាំចេញអគ្គីសនី ទង់ដែង ថ្នាំជក់ បន្លែ និងរ៉ែទៅកាន់ប្រទេសថៃ រីឯឡាវនាំចូលឥន្ធនៈ យានយន្ដ គ្រឿងអេឡិចត្រូនិចរួមទំាងគ្រឿងម៉ាស៊ីនមួយចំនួនពីថៃមកវិញ។ មួយវិញទៀតកាលពីឆ្នាំ២០១៦ ការនាំចេញរបស់ឡាវទៅថៃមានទំហំទឹកប្រាក់ពីរពាន់លានដុល្លារ ខណៈការនាំចូលមកវិញពីថៃ ២.៥៩ពាន់លានដុលា្លរ។ នេះបើតាមទិន្នន័យផ្ដល់ដោយក្រសួងឧស្សហកម្ម និងពាណិជ្ជកម្មឡាវ៕