(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់សហរដ្ឋអាមេរិក Lockheed Martin ទទួលបានកិច្ចសន្យាមានតម្លៃជិត ៨០លានដុល្លារ ក្នុងការផ្គត់ផ្គង់សេវាកម្ម-បច្ចេកទេសដល់វានាវាមុជទឹក Trident II ដែលអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមរបាយការណ៍នៃក្រសួងការពារជាតិអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាមេរិក នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុន Lockheed Martin ទទួលបានកិច្ចសន្យាមានតម្លៃ ៧៩,៨៨៤,០៦៦ ដុល្លារ ដើម្បីផ្គត់ផ្គង់សេវាកម្មបច្ចេកទេស និងគ្រប់គ្រងលើកម្មវិធីសេវាកម្មទាក់ទិននឹង មីស៊ីល Trident II។
បន្ថែមពីលើនេះ យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើ Lockheed Martin ក៏នឹងផ្ដល់ផងដែរនូវ សេវាកម្មស្វែងរកការអភិវឌ្ឍន៍ និងជួសជុលប្រព័ន្ធមីស៊ីលទុកចាញ់ចេញពីនាវាមុជទឹក របស់សហរដ្ឋអាមេរិក និងអង់គ្លេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍ និងទំនើបកម្មនៃប្រព័ន្ធទាំងនោះតែម្តង៕