កងទ័ពអាមេរិក «កំពុងត្រៀមធ្វើតេស្តរថពាសដែកដឹកទំនិញ គ្មានមនុស្សបើក» ដែលនឹងបំពេញបេសកកម្ម ប្រកបដោយប្រសិទ្ធភាពក្នុងសង្គ្រាម!
25-05-2017 12:21
(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិកកំពុងរៀបគំរោងធ្វើតេស្តសាកល្បង រថយន្តដឹកសម្ភារៈផ្គត់ផ្គង់ស្វ័យប្រវត្តិ ឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន នៅក្នុងឆ្នាំ២០១៩ខាងមុខ ដើម្បីពិនិត្យមើលថា យានជំនិះសម្រាប់វិស័យយោធាគ្មានអ្នកបើកបរនេះ មានសមត្ថភាពអាចបំពេញបេសកកម្មពិតៗ តាមតម្រូវការបានដែរ ឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា យោងតាមមេបញ្ជាការយោធាអាមេរិក លោក Paul Ostrowski បច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀត នឹងត្រូវប្រើប្រាស់រថយន្តដឹកនាំមួយគ្រឿង ដែលអាចធ្វើការបញ្ជាឲ្យបើកបរពីកំពង់ផែមួយ ទៅកាន់មូលដ្ឋានទ័ពមួយកន្លែងផ្សេងទៀត នៅលើមហាវិថីមួយចំនួន ហើយវានឹងមានសមត្ថភាពដឹកជញ្ជូនបរិក្ខាប្រើប្រាស់ ទម្ងន់ប្រមាណជា ៤៥០គីឡូក្រាមបានទៀង។ បច្ចេកវិទ្យារថពាសដែក គ្មានមនុស្សបញ្ជានេះ នឹងមានប្រសិទ្ធភាពខ្លាំង នៅក្នុងសង្គ្រាម៕