(ឡុងដ៍)៖ កំពូលតារាសម្ដែងអង់គ្លេស លោក Roger Moore ដែលសម្ដែងជាតួឯកក្នុងរឿង James Bond 007 អំឡុងទសវត្សរ៍៧០-​៨០ បានទទួលមរណៈភាពហើយនៅថ្ងៃអង្គារនេះ ក្នុងវ័យ៨៩ឆ្នាំ។ នេះបើតាមគ្រួសាររបស់លោក ដកស្រង់ដោយសារព័ត៌មាន Sky N​ews នៅមុន នេះបន្តិចនាយប់ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧។

គ្រួសារអតីតកំពូលតារាសម្ដែងរូបនេះ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើ Twitter ដូច្នេះថា លោក Roger Moore ឬ James Bond 007 បានទទួលមរណៈភាព នៅក្នុងប្រទេសស្វីស ដោយសារតែជំងឺមហារីក។ «ជាមួយទុក្ខក្រៀមក្រំជាទីបំផុត ពួកយើងសូមប្រកាសថា ឪពុកជាទីស្រឡាញ់របស់ពួកយើងបានទទួលមរណភាពហើយ»​។ នេះបើតាមសេចក្ដីថ្លែងការណ៍ដដែល។

គួរបញ្ជាក់ថា លោក Roger Moore គឺជាអតីតកំពូលតារាសម្ដែងអង់គ្លេសដ៏ល្បីល្បាញម្នាក់ នៅទសវត្សរ៍ឆ្នាំ ៧០-៨០​ ជាពិសេសគឺនៅក្នុងរឿង ដែលលោកដើរជាតួឯក James Bond 007៕

លោក James Bond 007 វ័យ ៨៩ឆ្នាំ